(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្រ្ក ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានសមាគម-វត្តខ្មែរគូមី នៃសាធាររដ្ឋកូរ៉េខាងត្បូង និងជាព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល (មួយលានរៀល) សម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖