(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះសុខាចារ្យ​ ណំ​ សុភ័ក្រ្តា ព្រះរាជាគណៈថ្នាក់​កិត្តិយស​ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវីរិយធម្មគុត្ត​ ព្រះគ្រូអនុគណ​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងជាព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១២០០០០០រៀល (មួយលានម្ភៃម៉ឺនរៀល) សម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖