(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេមសុខ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះមួយរូប បានបង្ហោះសារសុំទោសទៅកាន់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសខុសឆ្គងរបស់ខ្លួនកន្លងមក និងសូមកុំឲ្យសម្ដេចប្រកាន់ទោស អូសដំណើរនូវអ្វីដែលធ្លាប់និយាយប៉ះពាល់ដល់សម្ដេច។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook លោក ជេមសុខ បានរៀបរាប់យ៉ាងដូច្នេះថា៖

«សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, ប្អូនសូមអភ័យទោសពីសម្ដេចបងបើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូមសម្ដេចបងមត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស, ដោយគោរព ពីខ្ញុំបាទ ជេមសុខ, ស.រ.អា.»៕