(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនស្ដីពីការកែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ការកែសម្រួលម៉ោងសម្រាប់រថយន្ដដឹកទំនិញចេញ-ចូលរាជធានីភ្នំពេញ ដោយសារចំនួនប្រជាពលរដ្ឋ ក៏ដូចជាបរិមាណយានយន្ដក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ចរាចរណ៍មានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កដោយរថយន្ដធុនធ្ងន់។

ខាងក្រោមនេះ ជាតម្រាយផ្លូវដែលហាមឃាត់ និងម៉ោងសម្រាប់រថយន្ដធុនធ្ងន់ចេញ-ចូល រាជធានីភ្នំពេញ៖