(កំពង់ធំ)៖ លោក យ៉ឹម លាត អនុប្រធានក្រុមការងារថ្នាល់កណ្ដាល ចុះមូលដ្ឋានស្រុក ប្រាសសាទសំបូរ ខេត្តកំពង់ធំ បានអំពាវនាវដល់យុវជនអ្នកបន្តវេន ក្នុងស្រុកប្រាសាទសំបូរត្រូវស្មារតីរឹងមាំ មិនត្រូវចាញ់បោករាល់ព័ត៌មានបោកប្រាស់ លើបណ្ដាញសង្គម ដោយខ្វះការពិចារណានោះឡើយ។

ការអំពាវនាវរបស់លោក យឹម លាត ធ្វើឡើងក្នុង ក្នុងអង្គមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤)នៅស្រុកប្រាសាទសំបូរខេត្តកំពង់ធំដែលប្រារព្វធ្វើនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

លោក យឹម លាត បានថ្លែងថា នៅក្នុងសម័យឌីជីថលរឿងអ្វីក៏កើតមានដែល ពិសេសនៅលើបណ្ដាញសង្គម។ រាល់ព័ត៌មានភាគច្រើន ជាព័ត៌មានបោកប្រាស់ ដើម្បីទាញយកចាប់អារម្មណ៍ និងសម្រាប់តែផលប្រយោជន៍តែប៉ុណ្ណោះ មិនឈរលើមូលដ្ឋានពិប្រាកដច្បាស់លាស់ និងផ្ដល់ផលចំណេញដល់សង្គមនោះទេ។ដូចនេះក្នុងនាមជាយុវជន ជាអ្នកបន្តវេនរបស់ជាតិត្រូវស្ដាប់នូវព័ត៌មានអ្វីដែលផ្ដល់ចំណេះដឹង និងមានសារប្រយោជន៍ ដល់ខ្លួន និងសង្គមជាតិ។

លោក យឹម លាត បានក្រើនរំលឹកដល់យុវជនឲ្យខិតខំរៀនសូត្រ ដើម្បីឲ្យធ្វើយ៉ាងឲ្យក្លាយជាយុវជន ប្រដោយសមត្ថភាព និងមានចំណេះដឹងសក្តិសមជាអ្នកបន្តវេន ដើម្បីចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែរីកចំរើនលើគ្រប់វិស័យ។ ក្នុងនោះត្រូវចងចាំ និងដឹងគុណចំពោះអ្នកស្នេហាជាតិដែលបានរួម ក្នុងចលនាតស៊ូរំដោះជាតិ មាតុភូមិ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលរំដោះមាតុភូមិនិងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជ សាសន៍ប៉ុលពត៕