(រតនគិរី)៖ ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា កម្លាំងស្នូលដែលថែរក្សាសន្តិភាព គឺជាកម្លាំងកងទ័ព ដូច្នេះកងទ័ពទាំងអស់ត្រូវតែមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈជានិច្ច ដើម្បីការពារ រក្សាសន្តិសុខជាតិឲ្យបានល្អបំផុត។
លោកអភិបាលរងខេត្តរតនគិរីបានផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិមាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងរហូតទៅ។
លោកក៏បានសម្តែងនូវការអបអរសាទរចំពោះយុវជនចូលបម្រើកងយោធពលខេមរភូមិន្ទក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានលក្ខណៈសម្បត្តិក្លាយជាយោធិននៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជហត្ថភ្នំជុំសែនរីករាយ ដែលចេញពីការជ្រើសរើសក្នុងខេត្តរតនគិរី សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្វ និងបេសកកម្មកងរាជអាវុធហត្ថឲ្យទទួលបានជោគជ័
យ។លើសពីនេះទៀត ត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមអរគុណនិងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនចៅចូលបំរើកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្របខ័ណ្ឌកងរាជអាវុអហត្ថដើម្បីបំរើប្រទេសជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា បេក្ខជនគ្រប់លក្ខណៈជាប់ជាស្ថាពរទាំង២៣នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្របខណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយនាពេលនេះ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុហត្ថខេត្តរតនគិរី បានឧបត្ថម្ភយោធិនជ្រើសរើសថ្មីចំនួន២៣នាក់ និងគ្រូគ្រប់គ្រងចំនួន២នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងក្រមា១ផងដែរ៕.