(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្តុះបណ្តាលជំនាញចុងភៅម្ហូបបែបចិនដល់យុវជនចំនួន៨០រូប នៅខេត្តសៀមរាប ដោយផ្តោតសំខាន់លើ៖ (១) ចំណេះដឹងពីទំនាក់ទំនង និងអនាម័យក្នុងចង្ក្រានបាយ (២) ចំណេះដឹងពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដនៃការចម្អិនម្ហូបខេត្តហៃណាន (៣) ជំនាញរៀបចំម្ហូបបែបចិន រួមមាន បាយមាន់ហៃណាន ត្រីចៀនជូអែម និងឆាបង្គាពិសេស។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆកា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន ស្ពូន ខេត្តសៀមរាប។ ពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលនេះដែរ ប្រព្រឹត្តទៅក្រោមកិច្ចសហការជាមួយកម្មវិធីភាពជាដៃគូរ ILO-China និងអង្គការស្លាបព្រាកម្ពុជា ដើម្បីផ្ដល់ជំនាញបន្ថែមដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលកំពុងមានតម្រូវការច្រើន ស្របនឹងគោលដៅទេសចរណ៍នៅកម្ពុជាកំពុងទទួលបានភ្ញៀវទេសចរច្រើនជាលំដាប់៕