(ប៉េកាំង, ចិន)៖ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ហើយធ្វើដំណើរនិវត្តន៍​មក​កាន់ប្រទេសកម្ពុជាវិញនោះ នៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន​គណ​បក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិ សាស្រ្ត១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំង៕