(ភ្នំពេញ)៖ ទីបំផុត! ក្រុមផលិតវីដេអូបង្ហាញអំពីម្ហូបអាហារចម្រុះ «Two Sisters» នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលនូវប័ណ្ណសរសើរពីក្រសួងព័ត៌មាន បន្ទាប់ពីការផលិតវីដេអូនីមួយៗ ដោយយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើវិស័យម្ហូបអាហារ លើកស្ទួយទេសចរណ៍នៅក្នុងប្រទេស គឺទទួលបានការគាំទ្រ ការទស្សនាយ៉ាងច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមតាមដានបណ្តាញសង្គមនៅក្នុងប្រទេស និងក្រៅប្រទេស។

ការទទួលបាននូវប័ណ្ណសរសើរពីក្រសួងព័ត៌មាននៅពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ «Two Sisters» ដែលមានយុវតីដ៏ស្រស់ស្អាត២រូប បានធ្វើការអត្ថាធិប្បាយក្នុងសម្ដីសម្ដៅពីរោះស្រទន់ និងមានអត្តចរិតញ៉ិកញ៉ក់គួឲ្យក្នក់ក្នាញ់ ជូនដល់មហាជនទស្សនា ដើម្បីផ្តល់ជូននូវព័ត៌មានពីរសជាតិអាហារ, អនាម័យ និងទីតាំងទៅកាន់អ្នកទស្សនា តាមរយៈវីដេអូខ្លីៗ ដែលបានផលិតឡើងយ៉ាងទាក់ទាញ និងមានគុណភាព។ ខណៈដែលវីដេអូទាំងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្តាម្ចាស់ហាង, ម្ចាស់ភោជនីយដ្ឋាន និងដៃគូសហការធំៗនានា។

មិនត្រឹមតែប៉ុណ្ណោះវីដេអូរបស់ »Two Sisters» គឺបានផលិតឡើងដោយគំនិតច្នៃប្រឌិតថ្មីៗ ទាំងរូបភាព គុណភាព សោភ័ណ្ឌភាព និងចំណុចទាក់ទាញជាច្រើនទៀត ដែលធ្វើឲ្យអ្នកទស្សនាមិនធុញទ្រាន់ និងចង់តាមដានពីសកម្មភាពផលិតវីដេអូ ដែលផ្តោតសំខាន់ទៅលើម្ហូបអាហារនេះជារៀងរាល់ថ្ងៃ ខណៈដែលគិតរហូតមកដល់ពេលនេះ ផេកហ្វេសប៊ុកផ្លូវការរបស់ «Two Sisters» មានចំនួនអ្នកគាំទ្ររហូតដល់ 118K និងបណ្តាញ TikTok ចំនួន 883K និងមានវីដេអូប្រមាណជាង 1,000 វីដេអូ ក្នុងរយៈពេលប្រមាណជាង៣ឆ្នាំកន្លងមកនេះ។

សូមជម្រាបថា «Two Sisters» ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានកិច្ចសហការជាបន្តបន្ទាប់ ពីដៃគូផ្សាព្វផ្សាយពាណិជ្ជកម្ម ម្ចាស់ហាង ម្ចាស់អាជីវកម្ម និងម្ចាស់ភោជនីយដ្ឋាននានា ដោយបានទាក់ទងមកក្រុមការងារ «Two Sisters» ឲ្យផលិតវីដេអូបង្ហាញពីម្ហូបអាហារ និងសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះរាល់វីដេអូដែល «Two Sisters» ផលិតឡើង មិនត្រឹមតែជួយដល់ម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបានជួយបង្ហាញ និងផ្សព្វផ្សាយពីវិស័យម្ហូបអាហារប្រចាំតំបន់ ស្នាដៃជើងចាស់ និងវិស័យទេសចរណ៍ក្នុងប្រទេស ដល់អ្នកទស្សនាទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយពីភោជនីយដ្ឋាន និងហាងអាហាររបស់ខ្លួន ឲ្យកាន់តែទូលំទូលាយ សូមទំនាក់ទំនងតាមរយៈ CoolApp & Telegram: 010 550 011 ៕