(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានក្រុមយុបជនសង្គមស៉ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤បានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពជូនប្រធានផែននីមួយៗ ត្រៀមចូលរួមឆ្លើយតបគ្រប់ទម្រង់ និងបន្តអនុវត្តការងារ ពិសេសចំពោះក្រុមជ្រុលនិយម ដែលមានចរិតជា «ភេរវកម្ម»។
កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ដឹកនាំដោយ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ព្រមទាំងមានការចូលរួមពីប្រធានផែននីមួយៗ ដើម្បីពិភាក្សាលម្អិតអំពីវឌ្ឍនភាពការងាររបស់ខ្លួន និង លើសកម្មភាពឆ្លើយតបឱ្យទាន់ពេលវេលចំពោះក្រុមជ្រុលយមជាពិសេស ទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិតក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ក្រោមរូបភាពជា «ភេរវកម្ម»។
ជាពិសេសកិច្ចប្រជុំនេះ ក៏បានឯកភាពបន្តថ្កោលទោស និងស្នើសុំឱ្យបង្កើតច្បាប់ថ្មីមួយដើម្បីអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបបះបោល បង្វែលចុងការណុងកាំភ្លើង ផ្តួលរំលំរាជរដ្ឋាបាលស្របច្បាប់ ។ល។ ដែលទាំងអស់នេះអាចចាត់ទុកថាជាអំពើ «ភេរវកម្ម» និងដាក់ទោសឱ្យបានខ្លាំងជាទីបំផុត។
ក្នុងន័យនេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិល ម្តងហើយម្តងទៀត បានអំពាវនាវដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយមហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបឲ្យបានជាដាច់ខាត ដើម្បីសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជាដែលកំពុងជ្រោកក្រោមម្លប់សុខសន្តិភាព។
ជាងនេះទៅទៀត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលបានធ្វើការអំពាវនាវដល់បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដែលដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម»៕