(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ ដែលនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៕