(ប៉េកាំង)៖ ថ្ងៃទី៣ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសណ្ឋាគាររដ្ឋ Diaoyutai នៅក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា មិត្តភាពដែកថែបសមស្របទាំងអស់ នូវផលប្រយោជន៍រួមរបស់ប្រជាន នៃប្រទេសទាំង២។ ជានិច្ចកាល ភាគីចិនចាត់ទុកកម្ពុជាជាទិសដៅសំខាន់ ផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ ភាគីទាំង២ទី១គឺគួរគាំទ្រគ្នាទៅវិញទៅមកនិងពង្រឹងមិត្តភាពដែកថែប។ទី២គឺធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមក រួមគ្នាស្វែងរកការអភិវឌ្ឍ។ទី៣ គួរក្តាប់ជាប់ឱ្យបាន នូវកិច្ចហប្រតិបត្តិការ និងកាលាវនុត្តភាព ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មីដោយឈ្នះ-ឈ្នះ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានលើកឡើងថា មិត្តភាពរវាងកម្ពុជានិងចិនបង្កើតឡើង ដោយអ្នកដឹកនាំជំនាន់ចាស់ នៃភាគីទាំង២ ហើយបានឆ្លងកាត់នូវការសាកល្បង នៃប្រវត្តិសាស្ត្រនិងពេលវេលា សហគមន៍រួមវាសនារវាងកម្ពុជានិងចិនសមស្រប ទៅនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២។ ភាគីកម្ពុជានឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ គាំទ្រភាគីចិនក្នុងការគាំពារផលប្រយោជន៍ស្នូល រីករាយរួមជាមួយភាគីចិនក្នុងការបង្កើនដោយគ្រប់ជ្រុងជ្រោយ នូវការប្រាស្រ័យទាក់ទងរវាងបក្សនិងបក្ស ធ្វើឱ្យមានទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការ យ៉ាងប្រាដកប្រជាលើគ្រប់វិស័យ ធ្វើឱ្យការផ្លាស់ប្តូររវាងយុវជននិងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ ដើម្បីផ្តល់ផលប្រយោជន៍កាន់តច្រើន ដល់ប្រជាជននៃប្រទេសទាំង២៕

វិទ្យុមិត្តភាពកម្ពុជាចិន