(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជននិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន ដោយក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ក្នុងនោះមាន លោកប្រធាធិបតីចិន ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនផងដែរ។

ដំណើរទស្សនកិច្ចថ្មី ក្នុងតួនាទីថ្មីលើទឹកដីមិត្តចាស់របស់សម្តេចតេជោ មានរយៈ​ពេល​ខ្លី តែបានជាចំណែកធំធេងក្នុងការពង្រឹងបន្ថែមនូវស្មារតីជាមិត្តភាពរវាង​កម្ពុជា-ចិន ឱ្យរឹងរឹតតែរឹងមាំក្នុងការកសាងគោលបានយោបាយសហគមន៍ជោគ​វាសនា​រួមកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម ក៏ដូចជាកិច​្ចអភិវឌ្ឍន៍នៅកម្ពុជា រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាមទារការគាំទ្រជាចាំបាច់ពីប្រទេសចិន។ បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ក៏បានជាចំណែកបញ្ជាក់​បន្ថែមពីស្មារតីរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយអ្នកបន្តវេណ គឺបន្តរក្សាយ៉ាងរឹងមាំនូវចំណងមិត្តភាពកម្ពុជា-ចិន។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា-ចិន បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរាជរដ្ឋាភិបាល។ ក្នុងជំនួបជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ចិនបានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះ លោកបានអះអាងថា ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ជួយឱ្យកម្ពុជា មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជាការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចជាថ្មី ហើយលោកប្រធានាធិបតី ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយបញ្ជាក់ថា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្រប។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន៖

១៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន
https://fna.asia/2d203b5 

២៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន
https://fna.asia/31064ab 

៣៖ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ សម្តេចតេជោ ជាមិត្តដ៏ល្អរបស់ចិន និងបានពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរ
https://fna.asia/d2676bc 

៤៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិរបស់ចិន
https://fna.asia/864a6e6 

៥៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរចក្ខុវិស័យថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន
https://fna.asia/09ab0d9 

៦៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន
https://fna.asia/e2e785c 

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានាធិបតីចិនបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការផ្តល់ជំនួយ កម្ចី និងជំរុញការវិនិយោគ
https://fna.asia/b5bac46 

៨៖ ប្រធានាធិបតីចិន ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
https://fna.asia/32afabb 

៩៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន
https://fna.asia/06d7647 

១០៖ សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅសាលពិព័រណ៍ប្រវត្តិសាស្ត្រ១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន
https://fna.asia/275b078 

១១៖ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិន បានរៀបចំក្នុងសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃកុម្មុយនិស្តចិន
https://fna.asia/3c3a25c 

១២៖ សម្តេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅចិន ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ
https://fna.asia/734996e