(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា បច្ចុប្បន្នដោយសារការរីកចម្រើននៃបច្ចេកវិទ្យាបទល្មើស SCAM (បោកបញ្ឆោត) មានការកើនឡើងច្រើន ហើយបទល្មើសប្រភេទនេះ មិនមែនកើតមានតែនៅកម្ពុជាទេ បណ្តាប្រទេសនៅលើពិភពលោក កើតឡើងច្រើនផងដែរ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ បង្ក្រាបបទល្មើស SCAM នេះអគ្គស្នងការនគរបាលជាតិ បានបង្កើតនូវក្រុមការងារ Hotline SCAM ចាំទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោង។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជា ពៅ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក បានលើកឡើងថា មានតែការចូលរួមផ្សព្វផ្សាយអប់រំជូនប្រជាជន ឱ្យបានយល់ដឹងពីបទល្មើស SCAM នេះប៉ុណ្ណោះ ដើម្បីចូលរួមទប់ស្កាល់បទល្មើស៕