(ភ្នំពេញ)៖ នៅយប់ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បន្ទាប់ពីជួបពិភាក្សាការងារ​រួច​ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរៀបចំពិធីលៀ​ងសាយភោជន ជូន​លោក​បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងភរិយា ព្រមទាំង​គណៈ​ប្រតិភូ។

ពិធីលៀងសាយភោជនត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញ​ការ​ងារ​របស់សម្តេចនាយករដ្ឋមន្ត្រី។ ពិធីលៀងសាយភោជនត្រូវបានប្រព្រឹត្តទៅក្រោម​បរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ក្នុងពិធីលៀងសាយភោជន៍នោះ ក៏មាន​ការ​បង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗផងដែរ៕