(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នឹងរៀបចំការពិនិត្យសុខភាពបឋមដោយឥត គិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាជាង ៤០០ នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន មូលនិធិ ម៉េងលី ជេ. គួច ក៏នឹងរៀបចំកម្មវិធីចែកអំណោយសប្បុរធម៌ជូនប្រជាពលរដ្ឋខ្វះ ខាតចំនួន ១៤០គ្រួសារផងដែរ៕