(ភ្នំពេញ)៖ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៣ ដែលកម្ពុជា និងអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងមួយ ដែលហៅថា Comprehensive Economic Partnership Agreement UAE-Cambodia វិស័យពាណិជ្ជកម្មបានកើនឡើងជាបន្តបន្ទាប់ ។
របាយការណ៍ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថាពាណិជ្ជកម្មទ្វេភាគី បានកើនឡើង២០% នៅក្នុងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញ កម្ពុជាកើនជាង៣៣% និង ការនាំចូលពីអារ៉ាប់កើនឡើងប្រមាណ១០%។
បន្ថែមលើនេះ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរកំពុងស្វែងរកឱកាសបន្ថែមទៀតលើការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរស្របតាមកិច្ច ព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអារ៉ាប់រូម៕
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះ ដូចតទៅ៖