(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អុីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានជួបពិភាក្សាការងារ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយក្នុងចំណោមប្រទេស៤ ដែលសម្តេចតេជោអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងសប្តាហ៍នេះ៕