(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ នៅឃុំនីពេជ ស្រុកកំពង់ស្វាយ។
លោកស្រីបានពាំនាំការសួរសុខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ និងបានអះអាងថា សម្តេចតែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន គ្រប់ពេលវេលានិងបានថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនលោកយាយ លោកតា នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋពោល គឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោកស្រីបញ្ជាក់ថា ដោយការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់ បានមួយកម្រិត និងមានការអនុញ្ញាតពីប្រធានព្រឹទ្ធសភា បានឱ្យលោកស្រីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថា បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោកស្រី ឃួន ឃុនឌី បានបន្តថា មនុស្សគ្រប់រូបតែងតែគិតគូខ្លាំងបំផុត គឺកត្តាសុខភាពចាំបាច់ខ្លាំងណាស់ ប្រសិនបើប្រជាពលរដ្ឋគិតពីសុខភាពនោះគឺបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាព សុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕