(ភ្នំពេញ)៖ លោក សំ សុគង់, លោក ហៃ វណ្ណា និងអតីតមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាល មកពីបណ្តាគណបក្សប្រឆាំងនានាសរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សា និងជំនួយការនេះ បានបង្ហាញឱ្យឃើញច្បាស់នូវការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតថ្នាក់ដឹកនាំប្រឆាំង បានរួមចំណែកក្នុងកិច្ចការនានា។ តាមរយៈនយោបាយមិនយកនរណាធ្វើជាសត្រូវ ហើយតែងឱបក្រសោបបែបនេះហើយ ដែលនាំឱ្យបក្សប្រជាជនកម្ពុជា ក្លាយទៅជាបក្សនយោបាយរឹងមាំ និងធំជាងគេនៅកម្ពុជា៕