(ភ្នំពេញ)៖ ក្រុមយុវជន យុវតីជនជាតិចាម្ប៍ ដែលបានប្រគុំតន្ត្រីនេះឡើង ក្នុងអត្ថន័យដើម្បីបង្ហាញពីសិល្បៈវប្បធម៍បុរាណរបស់បុព្វបុរសចាម្ប៍តាំងពីសម័យបុរាណកាលមក ។

ការប្រគុំវង់ភ្លេងនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទិវានំប្រពៃណីចាម្ប៍ លើកទី៣ ឆ្នាំ២០២៤ " ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ បរទេស ពិសេសបងប្អូនឈាមជ័រជនជាតិចាម្ប៍មកយ៉ាងច្រើនកុះករ ដើម្បីមកទស្សនា ចង់ដឹងចង់លឺ និងភ្លក់រសជាតិនំរបស់ជនជាតិចាម្ប៍ផងដែរ។ អត្ថន័យទាំងនេះបើតាមអ្នកស្រី ម៉ៃ សំ តំណាងក្រុមយុវជនចាម្ប៍បានថ្លែងប្រាប់មកកាន់អ្នកយកព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅទីតាំងខាងលើ ។

អ្នកស្រីសង្ឃឹមថា ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកដែលមានឈាមជ័រចាម្ប៍នឹងជួយគាំទ្រដល់ក្រុមរបស់ខ្លួន ដើម្បីមានលទ្ធភាពធ្វើទិវានេះជាបន្តបន្ទាប់ ហើយសិល្បៈទៀតសោតក៍ជាការចូលរួមលើកកម្ពស់វិស័យទេសនៅកម្ពុជាផងដែរ៕