(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំដេញថ្លៃជាសាធារណៈនូវផល និងអនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស នៅតាមបណ្ដាទីតាំងរក្សាទុកនានារបស់អធិការដ្ឋានរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ។

ក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផល អនុផលព្រៃឈើគ្រប់ប្រភេទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ឈើចម្រុះដែលនឹងដាក់ដេញថ្លៃសរុបចំនួន៥៣៦៥ម៉ែត្រត្រីគុណ១៩៩ និងអនុផលព្រៃឈើចំនួនទៀត ដែលមានតម្លៃជាមូលដ្ឋានស្មើនឹងទឹកប្រាក់ចំនួន១,៨២៥,១៣៨,៩៨៨រៀល។

គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផល អនុផលព្រៃឈើគ្រប់ប្រភេទ បានរៀបចំឯកសារសម្រាប់អថិតិជន ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅរដ្ឋបាលព្រៃឈើ ដែលមានអាសយដ្ឋានតាមមហាវិថីព្រះនរោត្តម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤តទៅ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងពីការដេញថ្លៃ៖