(ត្បូងឃ្មុំ)៖ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រះស្រែ ដឹកនាំដោយលោក ដាវ អានសាន និងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការបក្សក្រុងឧដុង្គម៉ែជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ព្រះស្រែ, គណៈកម្មាធិការសាខាបក្សភូមិទាំង១៨ សរុប៤៥នាក់ កាលពីថ្ងៃទី៨ ខែធ្នូ ២០២៤ បានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ខេត្តត្បូងឃ្មុំ និងស្តូបអនុស្សាវរីយ៍រណសិរ្យសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ខេត្តក្រចេះ។

ក្នុងស្មារតីចងចាំមិនអាចបំភ្លេចបានការបូជាសាច់ស្រស់ឈាមស្រស់ និងវីរភាព របស់សសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសហការី និងវីរបុរសអ្នកសេហាជាតិទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើររំដោះជាតិ និងប្រជាជនខ្មែរពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឧត្តម្តគតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ដែលបាននាំសន្តិភាពពេញលេញសម្រាប់កម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំចុងក្រោយ៕