(ភ្នំពេញ)៖ ក្នុងនាមជាអ្នកសម្របសម្រួលព័ត៌មានជាង២០ឆ្នាំ លោកបណ្ឌិត ប្រាក់ សម្ផស្ស បានចែករំលែកអំពីបទពិសោធក្នុងកិច្ចការងារដ៏សំខាន់នេះ ដោយលោកបានអះអាងថា អ្នកសម្របសម្រួលព័ត៌មាន MC និងពិធិករ ដែលពូកែ យ៉ាងហោចណាស់ ត្រូវមាន៣ចំណុចសំខាន់ៗនោះគឺ សមត្ថភាព, ការបត់បែន និងការគោរពពេលវេលា។

លោកបណ្ឌិត ប្រាក់ សម្ផស្ស នឹងចូលរួមចែករំលែកបទពិសោធអំពីកិច្ចការងារសម្របសម្រួល និងពិធីករនេះ វគ្គសិក្សាថ្មីអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ដែលនឹងចាប់ផ្តើមចូលសិក្សានៅខែក្រោយនេះ។

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ប្រាក់ សម្ផស្ស ដូចតទៅ៖