(បាត់ដំបង)៖ សិស្សទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤មកពីគ្រួសារក្រីក្រ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីទទួលបានឱកាសសិក្សាបន្តនៅឧត្តមសិក្សា តាមរយៈអាហារូបករណ៍របស់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រុមសិស្សមកពីគ្រួសារក្រីក្រ ចាត់ទុកអាហារូបករណ៍នេះ ជាការផ្តល់ពន្លឺជីវិត និងឱកាសថ្មី សម្រាប់ពួកគេឱ្យទទួលបានការសិក្សាកាន់តែជ្រៅជ្រះ ដើម្បីទទួលបានឱកាសការងារល្អនាពេលខាងមុខ៕