(ភ្នំពេញ)៖ លោក ប៉ែន បូណា ដែលជាអតីតអ្នកសារព័ត៌មានជិត៣០ឆ្នាំ នឹងបច្ចុប្បន្នជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ញើពន្យល់ពីវិជ្ជាជីវៈសារព័ត៌មាន ទៅដល់អ្នកសារព័ត៌ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសប្រភពព័ត៌មានរបស់ខ្លួន ជាពិសេសនោះគឺការប្រើប្រភពអនាមិក ដែលបានធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានផ្ញើសារបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ នៅក្នុងប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»។
បើតាមការបញ្ជាក់របស់លោក ប៉ែន បូណា ប្រភពអនាមិកមានន័យថា ជាមនុស្សដែលមិនទទួលខុសត្រូវបាត់ទៅហើយ ដូច្នេះបើសិនជាអ្នកសារព័ត៌មានជ្រើសរើសប្រភពអនាមិកមកធ្វើជាប្រភព នោះមានន័យថាបានប្រព្រឹត្តិខុសនិងវិជ្ជាជីវៈយ៉ាងធំធេង ដែលអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ គេមិនប្រើប្រភពក្លែងក្លាយ ឬអនាមិកនេះឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖