(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា «ផ្ការីក» ដែលស្ថិតនៅក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាផ្ការីកគ្រប់រដូវ រីកគ្រប់សម័យកាល និងរីកជាអមតៈ។
ការលើកឡើងរបស់លោក រដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លើប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»។
លោក ប៉ែន បូណា បានបន្ថែមទៀតថា អត្ថន័យផ្ការីក គឺប្រើប្រាស់សាកសមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាចេញពីសង្រ្គាមរ៉ាំរ៉ៃ ហើយបន្ទាប់មកដឹកនាំឱ្យប្រទេសកម្ពុជាស្គាល់នូវសន្តិភាព ជាមួយការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈក្រុមលោក សម រង្ស៊ី នៅក្រៅប្រទេសគ្រាន់តែជាផ្ការុះរោយតែប៉ុណ្ណោះ ដោយសារតែត្រូវបានគេរត់ចោលស្ទើអស់ទៅហើយគិតមកដល់ពេលនេះ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖