(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានជំរុញ និងលើកទឹកចិត្តដល់អ្នកចាប់អារម្មណ៍ចង់ក្លាយជាអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានស្រាប់ គួរតែរៀនអំពីវិជ្ជាជីវៈសារព័ត៌មានសិន មុនចាប់ផ្ដើមអាជីពអ្នកសារព័ត៌មាននេះ។

ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅជុំវិញប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»។

បើតាមលោក ម៉ារ យ៉ារិទ្ធិ, ការយល់អំពីប្រភេទព័ត៌មានថា ព័ត៌មានបែបណាដែលអ្នកសរសេរអាចបញ្ចេញមតិយោបល់បាន ហើយអត្ថបទប្រភេទណាអ្នកសរសេរមិនអាចបញ្ចេញមតិ និងប្រភពបែបណាដែលអាចទុកចិត្តក្នុងការយកមកផ្សព្វផ្សាយបាន នោះហើយជារឿងចាំបាច់បំផុត សម្រាប់អាជីពជាអ្នកសារព័ត៌មាន។

ប្រកបអាជីពជិត៤០ឆ្នាំ ក្នុងវិស័យសារព័ត៌មាន លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា «បើអ្នកពុលចំណីអាចស្លាប់ត្រឹមមនុស្សម្នាក់ដែលហូបចំណីនោះតែប៉ុណ្ណោះ ប៉ុន្តែបើអ្នកពុលព័ត៌មានវិញអាចធ្វើឱ្យមនុស្សច្រើនអ្នកស្លាប់ ឬអាចសម្លាប់ដល់សង្គមក៏ថាបាន»។

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖