(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងពីគុណភាពទឹកសាធារណៈ នៅក្នុងទីតាំងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រចាំខែធ្នូ ឆ្នាំ២០២៤។

ជាលទ្ធផលនៅក្នុងខែធ្នូ ឆ្នាំ​២០២៤ ក្រសួងបរិស្ថានសូមជម្រាបជូនថា លទ្ធផលត្រួតពិនិត្យគុណភាពទឹកទាំង ៥ទីតាំងរួមមាន៖ ទីតាំងកោះពេជ្រ (ចតុមុខ) ស្ថានីយបូបទឹកជ្រោយចង្វារ (មេគង្គលើ) វត្តក្តីតាកុយ (មេគង្គក្រោម) កំពង់ផែភ្នំពេញ (ទន្លេសាប) កំពង់ចម្លងតាខ្មៅ ខេត្តកណ្តាល (ទន្លេបាសាក់) គឺអនុលោមតាមស្តង់ដារកំណត់ សម្រាប់តំបន់ទឹកសាធារណៈ (មានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖