(តាកែវ)៖ ដើមឈើជាប្រភេទឈើធ្នង់ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ណែនាំឲ្យរដ្ឋបាលព្រៃឈើដាំលំអតាមមាត់បឹងតាកែវ ដើម្បីធ្វើយ៉ាងណាកែលំអសោភ័ណភាពផ្ទៃបឹងតាកែវឲ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត។

លោក ស៊ីម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានថ្លែងថា ដើមឈើទាលចំនួន១៤៣ដើម ត្រូវបានរដ្ឋបាលព្រៃឈើធ្វើការដាំតាមសួនច្បារមាត់បឹងតាកែវរួចរាល់អស់ហើយ ទៅតាមការណែនាំរបស់លោកអភិបាលខេត្តតាកែវ។

គួបញ្ជាក់ថា នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តតាកែវត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីបុណ្យទន្លេ ដោយជ្រើសរើសយកបឹងតាកែវធ្វើជាទីតាំង ហើយក្រោមការណែនាំរបស់លោក វ៉ី សំណាង អាជ្ញាធខេត្តគ្រោង និងរៀបចំកែលម្អសោភ័ណភាពជុំវិញបឹងតាកែវ ជាពិសេសហេថារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់បឹងឲ្យធំជាងមុនផងដែរ៕