(ភ្នំពេញ)៖ គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញមកប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ The Cambodia Daily Khmer កាលពីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN។

គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានបញ្ជាក់ថា ទាំងរូបភាព និងខ្លឹមសារដែលផ្សាយដោយ The Cambodia Daily Khmer គឺ សុទ្ធសឹងជារូបភាព និងព័ត៌មានមិនពិតទាំងអស់ ពីព្រោះទីតាំងដែលគេបានបង្ហាញនោះមិនមែន ជាស្ថានីយទូរទស្សន៍ PNN នោះទេ។

គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ក៏សូមបញ្ជាក់ផងដែរថា ស្ថានីយទូរទស្សន៍ PNN គឺជាបណ្តាញផ្សាយព័ត៌មានស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ ហើយមិនត្រូវ បានប្រើប្រាស់ជាទីតាំងប្រព្រឹត្តិអំពើខុសច្បាប់ណាមួយ ដូចការចោទប្រកាន់ពីសំណាក់ក្រុមទុច្ចរិតប្រឌិត ព័ត៌មានក្លែងក្លាយខាងលើនោះឡើយ៕