(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បាន​លើកសសើរឡើងអំពីកិច្ច​ខិតខំ​ប្រឹងប្រែ​ងរបស់​មន្ដ្រី​ជំនាញជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុង​ការងារការពារនិងបង្ក្រាបបទល្មើសនេសាទទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃដោយមិនខ្លាច​នឿយ​​ហត់ តែបែរជាមិនសូវទទួលបានការសាទរ​អំពី​សាធារណជន។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្ត​ដល់មន្ដ្រីទាំងអស់បន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្ត​ទៀត និងត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានច្រើន។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, ការផ្សព្វផ្សាយធ្វើឡើង ទី១ ដើម្បីឲ្យសាធារណជនបានជ្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីជលផលផង និងទី២ ដើម្បីបង្ក្រាបអ្នក​នេសាទ​ខុសច្បាប់ឲ្យរាងចាល និងទី៣ ដើម្បីបន្លាច​អ្នក​នេសាទខុសច្បាប់ទាំងនោះ កុំឲ្យគគ្លើន ហ៊ាន​ប្រព្រឹត្ត​ល្មើស​តទៅទៀត បើមិនចង់ជាប់សំណាញ់​ច្បាប់៕