(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ១៩រូប ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដោយជោគជ័យ ពីសាកលវិទ្យាល័យធនធានមនុស្ស បានចូលរួមពិធីប្រគល់ និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត ចូលរួមអបអរសាទរ និងជូនពរដល់និស្សិតជ័យលាភីទាំង ១៩រូប ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអាជីពការងារ និងការសិក្សាបន្តទៀត៕