(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តកិច្ចសន្យាការងារ, នីតិវិធីដោះស្រាយវិវាទការងារ និងនីតិវិធីនៃការចុះបញ្ជីសហជីព ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក និងតំណាងកម្មករ។

សិក្ខាសាលាត្រូវបានរៀបចំ នាថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី៦ នៃអគារ Gateway ដោយមានវត្តមានអញ្ជើញចូលរួមជាវាគ្មិនពី មន្រ្តីជំនាញ ដូចជា លោក អាំង សេងលី ប្រធាននាយកដ្ឋានវិវាទការងារ និងលោក ភុន សុភ័ក្ត នាយកវិទ្យាស្ថានជាតិការងារ។

សិក្ខាសាលានេះ បានផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់សមាជិក សមាជិកា ដែលអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ឋអនឡាញ Zoom ប្រមាណជាង ១០០នាក់៕