(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានជួបសំណោះសំណាល និងផ្តល់អនុសាសន៍ណែនាំបន្ថែម ដើម្បីពង្រឹងការអនុវត្តការងារ លើការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដល់ថា្នក់ដឹកនាំទទួលបន្ទុក នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងប្រធានស្ថានីយជញ្ជីង។

ជំនួបពិភាក្សានេះ ក៏បានស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តនាពេលកន្លងមកនេះ និងស្វែងរកដំណោះស្រាយសម្រាប់មន្រ្តីជំនាញ និងការផ្តល់អនុសាសន៍ណែនាំ របស់លោករដ្ឋមន្រ្តី ដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីពាក់ព័ន្ធ ក្នុងគោលដៅជំរុញអនុវត្តការងារទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យកាន់តែមានប្រសិទ្ធភាព៕