(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួប ២៦ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក្រោមយុទ្ធសាស្ត្រឌីហ្វីត ហើយក៏ជាលើកទី១ផងដែរ ដែលកម្ពុជាប្រារព្វពីធីអបអរសាទរ «ទិវាសន្តិភាពលើកទី១» ខណៈពិភពលោកកំពុងជួបប្រទះភាពជ្រួលច្របល់ និងអស្ថិរភាព ដោយសារសង្រ្គាម។

នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនជាតិកម្ពុជា ហើយផ្តល់ឱកាសឱ្យប្រទេស មួយនេះ បានពង្រឹង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ដែលសន្តិភាពពេញលេញនេះ មិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។

ដើម្បីឆ្លើយតបប្រធានបទនេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយស២រូបដែលនឹងអញ្ជើញចូលរួមបកស្រាយគឺ៖

- លោកបណ្ឌិត ដៀប សុផល៖ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកសរសេរសៀវភៅយុទ្ធសាស្ត្រឌីហ្វីត

ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕