(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន សុភក្តិ ប្រធាន​ក្រុម​ការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ចាម និងខេត្តត្បូង​ឃ្មុំ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់​ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជន​អាហា​រូបករណ៍ អ.ម.ត ចំនួនប្រមាណ ៥០រូប សិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែល​លោក​ទាំង​ពីរ បានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សា​នៅថ្នាក់​ឧត្តម​សិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ៕