(សៀមរាប)៖ លោក ខេង ខេមរា លេខាធិការរង តំណាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំលោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា ចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបង្ហោះខ្លែងឯកមានចំនួន៣វិញ្ញាសា ប្រើរយៈពេលពេញមួយថ្ងៃ នៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។