(ព្រៃវែង)៖ នៅម៉ោង ១៥៖៤០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយីទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ (ក្រុម P.S) ចំនួន៦នាក់ ដែលបានបង្កហិង្សានៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រតិបត្តិការនេះ ជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្មេងទំនើង០៦នាក់ រួមមាន៖
ទី១៖ ឈ្មោះ មួន សាមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍
ទី២៖ ឈ្មោះ អុី រតនៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រែកធំ ឃុំអ្នកលឿង ស្រុក ពាមរក៍
ទី៣៖ ឈ្មោះ ងេន អាទិត្យរ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ព្រែកខ្សាយ ឃុំព្រែកខ្សាយ"ក" ស្រុកពាមរក៍
ទី៤៖ ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ជយ័ឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ"ក" ស្រុកពាមរក៍
ទី៥៖ ឈ្មោះ ប៊ុត តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍
និងទី៦៖ ឈ្មោះ ណាល់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឧត្តម ឃុំព្រែកខ្សាយ"ក" ស្រុកពាមរក៍ ខេត្តព្រៃវែង ។
កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមានកាំបិតបុ័ងតោ ចំនួន០១, ម៉ូតូ ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន៤។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវឃាត់ខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង៕