(ភ្នំពេញ)៖ ក្រោយមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក ថាល់ សាវុធ អតីតសកម្មជនក្រុមប្រឆាំងក្រៅប្រទេស ដែលបានចាកចេញពីកម្ពុជាអស់រយៈពេល១៤ឆ្នាំ បានផ្ដល់កិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News អំពីមូលហេតុដែលលោកសម្រេចចិត្តដើរចេញពីមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ថាល់ សាវុធ ដែលជាស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋ Maine សហរដ្ឋអាមេរិក បានអះអាងថា នៅក្នុងកាលៈទេសៈនេះ កម្ពុជា និងពលរដ្ឋកម្ពុជាត្រូវការសន្តិភាព ហើយមិនត្រូវការការតស៊ូ ដែលនាំឱ្យកើតសង្គ្រាមឡើយ។ លោកបានអំពាវនាវដល់យុវជនក្រុមប្រឆាំង ឱ្យឈប់ចាញ់ឃោសនាហើយបម្រើបុគ្គល សម រង្ស៉ី តទៅទៀត។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ជាមួយ លោក ថាល់ សាវុធ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដូចតទៅ៖