(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់រង្វាន់ម៉ូតូចំនួន១៣គ្រឿង និងថវិកាសប្បុរសជនលើកទឹកចិត្តដល់សិស្សប្រឡងមធ្សមសិក្សាសញ្ញាបត្រទុតិយភូមិនិទ្ទេស A ឆ្នាំ២០២៣-២០២៤ ចំនួន១៣នាក់។

ពិធីនេះមានការអមដំណើរទទួលស្វាគមន៍ដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ថុងណា រ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងអភិបាលរងខេត្តរួមទាំងមន្ត្រីក្រោមឱបាទ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាព្យាណាបាលសិស្ស នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ជនរួមជាតិត្រូវដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈះ-ឈ្នះ ដែលនាំនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដើម្បីធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន មានការអភិវឌ្ឍ ត្រូវពឹងផ្អែកទៅសមត្ថភាពចំណេះវិជ្ជា ដូច្នេះក្មួយត្រូវស្វែងយល់ក្នុងការសិក្សាក្រេបយកចំណេះវិជ្ជាពីសាស្រ្តាចា្យ ដើម្បីបង្កើនធនធានមនុស្ស ពីព្រោះសម័យនេះបច្ចេកទេសបច្ចេកវិជ្ជាទំនើបៗណាស់ ដូច្នេះក្មួយៗត្រូវផ្តោតទៅលើការសិក្សាជាចម្បង។

សម្តេចពិជ័យសេនា ក៏បានកោតសសើរទៅលើផ្នែកវិស័យអបរំដែលសាស្រ្តាចារ្យខិតខំបណ្តុះបណ្តាលការបង្ហាត់បង្រៀន ដល់ការសិក្សាឲ្យកាន់មានធនធានមនុស្សមានកំណើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ខេត្តកោះកុងមិនដែលមានសិស្សប្រឡងជាប់និទ្ទេស A ប្រឡងជាប់រហូតមានចំនួន១៣នាក់ទេ ទើបតែឆ្នាំសិក្សា២០២៣-២០២៤នេះទេ។ សម្តេចក៏បានអរគុណដល់វិស័យអបរំ ដែលជាថ្នាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស៕