(ភ្នំពេញ)៖ បេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានក្រុមការងារជ្រើសរើសរួចរាល់ហើយ។

សូមបេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖

ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ តាមរយៈលេខ ០៩៦ ៧៦៥ ៦៨៩៧ (តេឡេក្រាម)។

ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាក្នុងខេត្តបន្ទាយមានជ័យ។

បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០ ជាកំហិត។ ករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួន និងដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទដូចបានកំណត់ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍៕