(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តបាត់ដំបងមានចំនួន ៣៦៤,០៥៥នាក់ មានការកើនឡើងជាងឆ្នាំមុន ក្នុងនោះភ្ញៀវជាតិចំនួន ២១២,៣២៩នាក់ និងភ្ញៀវបរទេសចំនួន៤៥៧នាក់ កើនជាងឆ្នាំមុន។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថារបាយការណ៍ស្តីពីស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖ ស្ថិតិភ្ញៀវទេសចរថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ មាន៖ ភ្ញៀវជាតិ មានចំនួន ៣៦៣,០២៨នាក់ មានការកើនឡើង ២.៩០% បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥២,៧៩០នាក់។ ភ្ញៀវអន្តរជាតិ មានចំនួន ១,០២៧នាក់ មានការកើនឡើង ១១.៨៧% បើធៀបឆ្នាំ២០២៣ មានចំនួន ៩១៨ នាក់។ ភ្ញៀវទេសចរសរុប មានចំនួន ៣៦៤,០៥៥នាក់ មានការកើនឡើង ២,៩៣% បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥៣,៧០៨នាក់៕