(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា នាឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល២ថ្ងៃ ត្រូវនឹងថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួន៣,៥៣៥,៣២៥នាក់ ក្នុងនោះមានភ្ញៀវជាតិជិត៣.៤៩លាននាក់ និងភ្ញៀវអន្តរជាតិជិត៥ម៉ឺននាក់។
ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន២១៦,៣៣១នាក់ និងទេសចរបរទេសចំនួន១៨,២៤៩នាក់។
ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន៣,២៧១,៧៣៤នាក់ និងទេសចរបរទេសចំនួន២៩,០១១នាក់។
សរុបរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួន៣,៥៣៥,៣២៥នាក់ ក្នុងនោះមានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន៣,៤៨៨,០៦៥នាក់
និងទេសចរបរទេសចំនួន៤៧,២៦០នាក់។
ចំពោះរាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៥ រួមមាន៖
១. រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរសរុបចំនួន១,៥៧៣,៤៧៩នាក់។
២. ព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបចំនួន៤២២,៨២៩នាក់។
៣. សៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន៣៣៣,៦៦០នាក់។
៤. បាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន៣២៤,៧៦០នាក់។
៥. កំពត ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២៧,៩៧៦នាក់៕