(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោកអេភូថង​ និងក្រុមគ្រួសារ ចំពោះមរណភាពលោក​ លាង ប៉ ហេង

ដែលត្រូវជាកូនប្រសាររបស់លោក និងត្រូវជាស្វាមីរបស់កីឡាការិនី អេ យ៉ានុត​ ដែលបានទទួលមរណភាព នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៤៣នាទីយប់ ក្នុងជន្មាយុ ២៩ឆ្នាំ ដោយរោគាពាធវ័យក្មេង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងមរណភាព លោក​ លាង ប៉ ហេង ដែលត្រូវជាកូនប្រសាររបស់លោកអេភូថង និងត្រូវជាស្វាមីកីឡាការិនី អេ យ៉ានុត​ ដែលបានទទួលមរណភាព នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៤៣នាទីយប់ ដោយរោគាពាធទាំងវ័យក្មេង។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹងលោកអេភូថង ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនប្រសារ ជាស្វាមី និងឪពុកជាទីគោរពស្រឡាញ់ បំផុតមិនអាចកាត់ថ្លៃបាន។

យើងខ្ញុំសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធរបស់លោក លាង ប៉ ហេង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកអេភូថង និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ ពីយើងខ្ញុំ»៕