(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានសេចក្ដីក្តុកក្តួលសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពកាលពីថៃ្ងព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន គឺជាការបាត់បង់នូវស្វាមី បង ប្អូន និងឪពុក ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏សកម្មចំពោះ ការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនរហូតអវសាននៃជីវិត ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សាវឿន សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕