(បន្ទាយមានជ័យ)៖ បន្ទាប់ពីប្រមូលទិន្នផលស្រូវធ្ងន់ (ស្រូវនាងខុន) កសិករក៏ទទួលបានកម្រៃបន្ថែមទៀតពីការប្រមូលគល់ជញ្រ្ជាំង ដែលប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍នាំគ្នាដុតចោល។
សម្រាប់លោក អន សៀវមិញ កសិកររស់នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ «ការដុតគល់ជញ្ជ្រាំងឬចំបើង ដូចដុតលុយចោល»។ កសិកររូបនេះបន្ថែមទៀតថា រូបលោកទទួលបានចំណូលបន្ថែមពីការមូរគល់ជញ្ជ្រាំង ស្តុកទុកសម្រាប់លក់ឱ្យអ្នកចិញ្ចឹមសត្វ និងអ្នកធ្វើកសិកម្មដាំដុះ៕