(ឧត្តរមានជ័យ)៖ មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ខ្យល់មូសុងឦសានបក់មកក្នុងកម្រិតខ្លាំង បាននិងកំពុងមានឥទ្ធិពលមកលើខេត្តឧត្តរមានជ័យ។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ សីតុណ្ហភាពមានពី១៥អង្សាសេ ទៅ២៩អង្សាសេ និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) មានល្បឿនកម្រិតគួរឲ្យកត់សម្គាល់។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ជាមួយខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ៖