(ភ្នំពេញ)៖ បេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ នៅក្នុងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានក្រុមការងារជ្រើសរើសរួចរាល់ហើយ។
សូមបេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់នៅស្នាក់ការអាហារូបករណ៍ ខេត្តកំពង់ចាម ដែលមានអាសយដ្ឋានលើវិថីឯកឧត្តម ហ៊ុន ណេង ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងតាមរយៈទូរស័ព្ទលេខ ០១២ ៣០៥ ៣០៦ (តេឡេក្រាម)។
ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាក្នុងខេត្តកំពង់ចាម។
បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទី ជាកំហិត។ ករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួន និងដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទដូចបានកំណត់ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍៕