(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង។

តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង មានចំនួន៣រូប រួមមាន៖

ទី១៖ សម្តេចមហាមន្ត្រី គុយ សុផល
ទី២៖ លោក គឹម វាសនា
និងទី៣៖ លោក លាង សេង៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ គ.ជ.ប៖